កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃសមាគមសហគ្រិនស្រី្តកម្ពុជា CWEA ដែលមានលោកស្រី យូ បូរី អនុប្រធានសហគ្រិនស្រ្តីកម្ពុជា អណត្តិទី ៥ និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ CWEA បានចូលរួមប្រជុំអាហារពេលព្រឺកជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះមានគោលបំណងលើកឡើងពីបញ្ហាប្រឈម ផលវិបាក និងស្វែងរកដំណោះស្រាយ។ សូមបញ្ជាក់ថាតំណាងសមាគមពាណិជ្ជកម្មទាំងនោះរួមមាន៖
១.សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា
២.សមាគមធានារ៉ាប់រងកម្ពុជា
៣.សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា
៤.សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា
៥.សមាគមធនាគារនៅកម្ពុជា
៦.សមាគម Logistics និង
៧.សមាគមYEAC ។
កិច្ចប្រជុំនះមានអ្នកចូលរួមប្រមាណជាង៤០នាក់ និងបានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា។