លោកស្រី យូ បូរី អនុប្រធានសហគ្រិនស្រ្តីកម្ពុជា អណត្តិទី ៥ និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ CWEA បានចូលរួមប្រជុំអាហារពេលព្រឺកជាមួយសមាគមពាណិជ្ជនៅកម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្ម

កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃសមាគមសហគ្រិនស្រី្តកម្ពុជា​​​​​​ CWEA ដែលមានលោកស្រី យូ បូរី អនុប្រធានសហគ្រិនស្រ្តីកម្ពុជា អណត្តិទី ៥ និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ CWEA បានចូលរួមប្រជុំអាហារពេលព្រឺកជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះមានគោលបំណងលើកឡើងពីបញ្ហាប្រឈម ផលវិបាក និងស្វែងរកដំណោះស្រាយ។ សូមបញ្ជាក់ថាតំណាងសមាគមពាណិជ្ជកម្មទាំងនោះរួមមាន៖

១.សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា

២.សមាគមធានារ៉ាប់រងកម្ពុជា

៣.សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា

៤.សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា

៥.សមាគមធនាគារនៅកម្ពុជា

៦.សមាគម Logistics និង

៧.សមាគមYEAC ។​​​​

កិច្ចប្រជុំនះមានអ្នកចូលរួមប្រមាណជាង៤០នាក់ និងបានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា។