កិច្ចពិភាក្សាលើការបែងចែកភារកិច្ច និងទំនួលខុសត្រូវរបស់សមាជិកាក្រុមប្រឹក្សាភិបាលទាំង១១រូប នៃអាណត្តិទី៥

កិច្ចពិភាក្សាលើការបែងចែកភារកិច្ច និងទំនួលខុសត្រូវរបស់សមាជិកាក្រុមប្រឹក្សាភិបាលទាំង១១រូប នៃអាណត្តិទី៥

 

CWEA: កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានដឹកនាំសមាជិកាក្រុមប្រឹក្សាអណត្តិទី៥ បើកកិច្ចពិភាក្សាលើការបែងចែកភារកិច្ចនិងទំនួលខុសត្រូវរបស់សមាជិកាក្រុមប្រឹក្សាភិបាលទាំង១១រូប។

នៅក្នុងដំណើរនៃកិច្ចពិភាក្សានេះក៏មានវត្តមានរបស់លោកជំទាវឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្រ្តីក្នុងអណត្តិទី៤បានចូលរួមផ្តល់ការណែនាំ និងមតិយោបល់ដល់ក្រុមប្រឹក្សាភិបាលអណត្តិថ្មីនេះផងដែរ។

កិច្ចពិភាក្សាបានបញ្ចប់ដោយរលូន របាយការណ៏ និងការប្រកាសជាផ្លូវការពីសមាសភាពតួនាទីរបស់សមាជិកក្រុមប្រឹក្សានីមួយៗនិងធ្វើការប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។