កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង២០២៤ វគ្គផ្តាច់ព្រ័ត្រ

October 28, 2024·Activities, Newsletters·0 min·

កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង២០២៤ វគ្គផ្តាច់ព្រ័ត្រ មានការចូលរួមប្រកួតប្រជែង ពីសហគ្រិនស្ត្រីជាច្រើនរូប មកពីអាជីវកម្មផ្សេងៗគ្នា តែស្ថិតក្នុងវិស័យតែមួយ គឺអាជីវកម្មបៃតង ឬសេដ្ឋកិច្ចបៃតង។

យុគសម័យនេះ អាជីវកម្មបៃតង ឬសេដ្ឋកិច្ចបៃតង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះគឺ
១). ការរួមចំណែកក្នុងការការពារបរិស្ថាន
២). ការច្នៃប្រឌិតនិងគំនិតថ្មីៗ សហគ្រិនស្ត្រីមួយចំនួនបានបង្កើតផលិតផលនិងសេវាកម្មបៃតងដែលបំពេញតម្រូវការផលិតផលអេកូឡូជី
៣) ការគំាទ្រពីសហគមន៍និងការអភិវឌ្ឍន៍សង្គមសហគ្រិនស្ត្រីមួយចំនួនបានផ្តល់ការគាំទ្រ ចំពោះកម្មវិធីអភិវឌ្ឍសហគមន៍ និងការធ្វើការអភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង ជាដើម។

សូមបញ្ជាក់ថាបេក្ខភាពដែលជា សហគ្រិនស្ត្រី ចំនួន ១៥រូបដែលបានឆ្លងកាត់ការប្រកួតកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ TRIBE HOTEL នឹងចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៤ជាបន្តទៀត ហើយនឹងត្រូវចម្រាញ់យកបេក្ខភាពជាសហគ្រិនស្រ្តីអ្នកទទួលពាន ចំនួន ៧រូប តែប៉ុណ្ណោះ។
សូមអរគុណនិងដឹងគុណដល់ម្ចាស់ឧបត្ថម្ភនិងដៃគូសហការរបស់CWEA :
~ Revlon Cambodia
~ Kino Cambodia
~LH Real Estate Group
~J.JKK Jewelry
~Wing Bank
~Talent Excellence Development Partner Co., Ltd.
~Technology Solution Development TSD Co., Ltd.
~ CEO Master Club

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles