សមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលរួមសម្ពោធគម្រោង Academy for Women Entrepreneurs (AWE)

September 10, 2024·Activities, Newsletters·0 min·

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលរួមសម្ពោធគម្រោង Academy for Women Entrepreneurs (AWE) ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Bridgette L.Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
 
តាមរយៈយុទ្ធនាការ #Empowerនារី ស្ថានទូតអាមេរិកនៅភ្នំពេញ បានសហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub Phnom Penh ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី ដើម្បីចូលរួមលើកកម្ពស់ជំនាញផ្នែកធុរកិច្ច និងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរនៅក្នុងសហគមន៍សហគ្រិនភាពស្ត្រីនៅកម្ពុជា។
 
គម្រោង AWE គឺជាគម្រោងដំបូងនៅកម្ពុជា ដើម្បីឱ្យសហគ្រិនស្ត្រីសម្រេចបាននូវសក្តានុពលពេញលេញ។ AWE នឹងនាំស្ត្រី ដែលមានឆន្ទៈ ចំនួន ៣០​​​​​រូប នៅភ្នំពេញ និងខេត្តសៀមរាប ឲ្យចូលរួមក្នុងដំណើរក្នុងវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញអាជីវកម្មរបស់ពួកគេ។
 

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles