សមាគមសហគ្រិនស្រ្ដីកម្ពុជា បានរៀបចំទិវាសហគ្រិនស្រ្ដីកម្ពុជាប្រចាំឆ្នាំ២០២៤ និងប្រគល់ពានរង្វាន់ “សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង”

November 21, 2024·Activities, Newsletters·0 min·

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​កិច្ចការ​នារី បាន​ចាត់​ទុក​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា ជា​ព្រឹត្តិការណ៍​សំខាន់ និង​អស្ចារ្យ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ស្ត្រី ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​ដឹកនាំ​ធ្វើ​អាជីវកម្ម ។

ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់ ក្រសួង​កិច្ចការ​នារ​នេះ ខណៈ​សហគ្រាស​ធន​តូច និង​មធ្យម​បាន​ផ្តល់​ការងារ​ជា​ច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស រហូត​ដល់​ជាង ៧៨​ភាគរយ​ក្នុង នោះ​ភាគច្រើន ជា​ស្ត្រី​ផ​ដែរ ។

លោក​ជំទាវ សុខ ច័ន្ទ​ឆវី រដ្ឋលេខាធិការ​ក្រសួង​កិច្ចកា​នារី បាន​ឲ្យ​ដឹង​នៅ​ក្នុង​ទិវា​សហគ្រិន​ស្ត្រី​កម្ពុជា ក្រោម​ប្រធានបទ​«​ការ​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​បៃតង​» ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា ថានេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ និង​មាន​សារៈសំខាន់ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា ដែល​ក្នុង​នោះ​មាន​ស្ត្រី​ភាគច្រើន បាន​ទទួល​ការងារ​ធ្វើ​។ នៅ​កម្ពុជា​ត្រូវ បាន​ទទួល​ចំណាត់ការ​ថ្នាក់ខ្ពស់ ក្នុង​ចំណោម​ប្រទេស​នានា គឺ​សេរីភាព​សម្រាប់​ស្ត្រី ក្នុង​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម ដោយ​គ្មាន​ការ​រារាំង​ទាំង​កម្រិត​នយោបាយ និង​កម្រិត​ផ្សេង​ៗ​ទៀត។ លោក​ជំទាវ ក៏​បាន​អះអាង​ថា ទោះបី​មាន​ស្ត្រី បាន​ចូលរួម និង​ទទួល​បានការ​ងារ​ធ្វើ​ពី​សហគ្រិន​ស្ត្រី យ៉ាងណា​ក្តី ក៏​ស្ត្រី​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​។ ពោល​គឺ ស្ត្រី​បាន​ប្រឈម​បញ្ហា​ច្រើន​ជាង​បុរស​។ បញ្ហា​ប្រឈម​មាន​ដូច​ជា​ការ​ទទួល​បាន​ឱកាស ការ​គ្រប់គ្រង ការ​ផលិត ការ​ទទួល​បាន​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន និង​បដិវត្តន៍​កម្ម​ឌី​ជី​ថ​ល ជា​ពិសេស​នោះ​ស្ត្រី​រស់នៅ​តាម​តំបន់​ជនបទ ។

នៅ​ក្នុង​ទិវា​នេះ​ក៏​បាន​រៀបចំ​ប្រ​បាច់​បញ្ចូល​គ្នា​ជា​ច្រើន​សកម្មភាព រួម​មាន​ទាំង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​សហគ្រិន​ស្ត្រី ជា​ពិសេស​គឺ​មាន​កិច្ច​ពិភាក្សា​ក្រោម ប្រធានបទ “​សហគ្រិន​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​បៃតង​” ដែល​មាន​វាគ្មិន​ជំនាញ និង​បទ​ពិសោធន៍​។ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​សមភាព​យេ​ន​ឌ័​រ និង​លើកកម្ពស់​សេដ្ឋកិច្ច​សហគ្រិន​ស្ត្រី ពង្រឹង​ភាព​អង់អាច​ក្លាហាន និង​ការ​ធ្វើ​អាជីវកម្ម​របស់​ស្ត្រី ដោយ​ផ្តោត​លើ​សេដ្ឋកិច្ច​បៃតង (​ធុរកិច្ច បៃតង​) ក្នុង​នេះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​វប្បធម៌ តាម​រយៈ​ការ​ធ្វើ​ធុរកិច្ច ដែល​មានការ​យកចិត្តទុកដាក់​ពី​ផល​ប៉ះពាល់​បរិស្ថាន​ការ​លើកកម្ពស់​សុខុមាលភាព សង្គម ការ​ថែរក្សា និង​លើក​ស្ទួយ​សេដ្ឋកិច្ច​បរិស្ថាន​)​។ ទន្ទឹម​នឹង​នោះ​គឺជា​កម្មវិធី​នេះ ដើម្បី​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​សហគ្រិន​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា និង​ភ្ជាប់​ដៃគូរ និង​គូ​ផ្គង​អាជីវកម្ម ថែម​ទាំង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​វិស័យ​ឯកជន​ជាមួយ​ស្ថា​ប​ណ្ណ័​រដ្ឋ ក្នុង​ប្រទេស​ផង​ដែរ ។

ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថាទិវាសហគ្រិនស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការពង្រឹងភាពអង់អាចស្រ្ដីក្នុងសេដ្ឋកិច្ចបៃតង» ផ្ដោតសំខាន់លើការលើកម្ពស់សុខាមាលភាពមនុស្ស ក៍សាងសមភាពយេនឌ័រ និងសមធ័មសង្គម ក្នុងវិស័យឧស្សា ហកម្ម ទន្ទឹមគ្នានិងការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដល់បរិស្ថាន ដែលជាទស្សនាទាន និងសកម្មភាពយុទ្ធសាស្រ្ដទិវារបស់រដ្ឋាភិបាលជាច្រើនលើសាកលលោក។ទិវាសហគ្រិនស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ពិតជាបានឆ្លុះ បញ្ចាំង​ពីសមត្ថភាពរបស់ស្រ្តីក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច កិច្ចការពារបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជន សំដៅធានាបានការអភិវឌ្ឍអាជីវកម្មប្រកបដោយស្ថេរភាព និរន្តរភាព និងបរិយាបន្ន។ ការលើកកម្ពស់សហគ្រិនភាពស្រី្ត តម្រូវឱ្យមានការប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មទៅនឹងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ។ ប៉ុន្តែ ក្នុងអន្តរកាលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច និងការប្រើប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យមក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជា ការកសាងសមត្ថភាពទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុ លោម និងស្តង់ដារផលិត​ផល/សេវារបស់ខ្លួន, ការពង្រីកមាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និងផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។ល។

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles