ពង្រឹងភាពអង់អាចដល់អាជីវកម្មដែលដឹកនាំដោយសហគ្រិនស្ត្រីដើម្បីជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចជាតិគឺជាបេសសកម្មរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា
ពង្រឹងភាពអង់អាចដល់អាជីវកម្មដែលដឹកនាំដោយសហគ្រិនស្ត្រីដើម្បីជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចជាតិគឺជាបេសសកម្មរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា!
ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីសមាគមសហគ្រិនស្ត្រីកម្ពុជាក្រោមអធិបតីភាពលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សហការជាមួយស្ថានទូតសហរដ្ឋអាមរិកដឹកនាំដោយលោកស្រី Sara Feuerstein មន្ត្រីការទូតកិច្ចការសាធារណៈ និងសម្របសម្រួលកម្មវិធីដោយលោក Eng Po ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកCWEA ក្រោមប្រធានបទ “យុទ្ធសាស្ត្រ 12Ps ដើម្បីជំរុញអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យដោយមានលោកស្រី Melinda Emerson ដែលជាស្ថាបនិកវិទ្យាស្ថាន Smallbizlady មកសហរដ្ឋអាមេរិកជាគ្រូបង្វឹក។
នៅក្នុងសន្ទរកថាបើកកម្មវិធីបណ្តុះបណ្តាលនេះលោកជំទាវ ចាន់ ភារី ប្រធានសមាគមCWEA បានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិកចំពោះកិច្ចសហការនិងផ្តល់នូវការកោតសសើរដល់សមាជិកCWEAដែលតែងតែចូលរួមរាល់វគ្គសិក្សាផ្តល់ជូនដោយសមាគមដើម្បីអភិវឌ្ឍសមត្ថភាពនិងបង្កើតឱកាសទំនាក់ទំនងអាជីវកម្មផងដែរ។
វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយមានការឆ្លងកាត់ការវាយតម្លៃទៅលើលទ្ធផលដែលសហគ្រិនស្ត្រីទទួលបានពីកម្មវិធីសិក្សាពេញមួយថ្ងៃនេះដែលអាចជាចំណុចគន្លិះសម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តន៏ និងធ្វើឱ្យប្រតិបត្តិការ និងការដឹកនាំអាជីវកម្មរបស់សហគ្រិនស្ត្រីកាន់តែមានរឹងមាំនិងរីកចម្រើន។