ទស្សនៈកិច្ចក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក) អាណត្តិទី៥

September 1, 2024·Activities, Newsletters·0 min·

ទស្សនៈកិច្ចក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក)

ដំណើរទស្សនៈកិច្ចសិក្សារបស់សមាគមសហគ្រិនស្ត្រីកម្ពុជាបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃគឺ ថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃ ០១ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឡើងនៅលើភ្នំគិរីរម្យ Camping Park Resort។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការគ្រប់គ្រងគម្រោងរបស់គណៈកម្មការ និងផែនការសកម្មភាពរបស់​ CWEA ក្នុងអាណត្តិទី៥នេះ និងបន្តទៅអនាគតក្រុមប្រឹក្សាភិបាលបង្ហាញអំពីការអនុម័តផែនការមេជូនគណៈកម្មការ។

សូមបញ្ជាក់ផងថា ក្នុងដំណើរទស្សនកិច្ចសិក្សាលើកនេះអ្នកចូលរួមមាន ២៤នាក់ (លោកជំទាវ ចាន់ ភារី ជាប្រធាន លោកស្រី យូ បុរី ជាអនុប្រធានខាងក្នុង កញ្ញា ស៊ុន សុីហនិតនោវី ជាអនុប្រធានខាងក្រៅ លោកស្រីឌុចលីដា លេខាធិកា) និង ក្រុមប្រឹក្សាភិបាល (BOD) ៨រូប ប្រធាន និងអនុប្រធានគណៈកម្មាធិការនិមួយៗ ចូលរួមបានចំនួន ១៣នាក់។

ក្នុងទស្សនះកិច្ចនេះមានការលេងល្បែងកំសាន្តអនុវត្តដើម្បីរឹតចំនងការរួមសាមគ្គីរបស់សមាជិក។ កិច្ចប្រជុំបានរកឃើញបញ្ហានៅក្នុងសៀវភៅស ពីមុនលើកមកជជែក និងអោយជាដំណោះស្រាយ និងផែនការ ដោយបែងចែកគណៈកម្មការណាជាអ្នកទទួលបន្ទុក។

ប្រធានក្រុមប្រឹក្សាភិបាល និងគណកម្មការនៃផ្នែកនិមួយៗបានបង្ហាញជូនអំពីសមិទ្ធផលដែលបានសំរេច ក៏ដូចជាបញ្ហាប្រឈមនិងដំណោះស្រាយមួយចំនួននិង ត្រៀមផែនការសកម្មភាពជាបន្តទៀត។
ដំណើរទស្សនះកិច្ចសិក្សារបស់សមាគមសហគ្រិនស្ត្រីកម្ពុជាជាមួយនិងប្រធានអនុប្រធានគណកម្មការនីមួយៗមានលទ្ធផលគួរជាទីមោទនៈ។

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles