កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានអញ្ជើញចូលរួមផ្តល់បទសម្ភាសន៍ សម្រាប់កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាល័យនៃប្រទេសកូរ៉េ

August 8, 2024·Activities, Newsletters·0 min·

ការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីជាកិច្ចការរបស់យើងទាំងអស់គ្នា!

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំនៃសមាគមសហគ្រិនស្ត្រីកម្ពុជា កញ្ញា ស៊ុន សុីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកស្រី យឹម រ៉ាដែត ប្រធានគណ:កម្មាធិការកសាងសម្ថភាព និង កញ្ញា ចាន់ សុខគង់ អនុប្រធានគណ:កម្មាធិការឌីជីថលនិងបច្ចេកវិទ្យា បានអញ្ជើញចូលរួមផ្តល់បទសម្ភាសន៍ សម្រាប់កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាល័យនៃប្រទេសកូរ៉េ ​(Seoul National University) អំពីការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យ STEM (វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា) និង ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល (ផ្នែកព័ត៌មាន, កុំព្យូទ័រ, ប្រព័ន្ធផ្សព្វផ្សាយ, ការទំនាក់ទំនង និងបច្ចេកវិទ្យា)។

គោលបំណងនៃការសិក្សានេះ ដើម្បីវិភាគគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងជាមួយនឹងប្រទេសកម្ពុជា អំពីដំណើរការគោលនយោបាយក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងការប្រើប្រាស់ឌីជីថល ដែលកូរ៉េខាងត្បូងបានអនុវត្ត។

#UniteForGrowth

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles