លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអាណត្តិទី៥ អញ្ជើញចូលរួមកម្មវិធីសម្ពោធ និងផ្សព្វផ្សាយជាផ្លូវការ នៃផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ នារីរតនៈទី៦ (២០២៤-២០២៨)
នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សមាគមសហគ្រិនស្រ្តីកម្ពុជាថ្នាក់ជាតិ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអាណត្តិទី៥ អញ្ជើញចូលរួមកម្មវីធីសម្ពោធ និងផ្សព្វផ្សាយជាផ្លូវការ នៃផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ នារីរតនៈទី៦ (២០២៤-២០២៨) ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ (Sun & Moon Riverside Hotel) រាជធានីភ្នំពេញ ក្រោមអធិបតីភាពអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់អ្នកពាក់ព័ន្ធ រួមមានក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦
* យុទ្ធសាស្រ្តស្នូល ស្តីពីក្របខ័ណ្ឌបញ្ជ្រាបយេនឌ័រតាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ
* យុទ្ធសាស្រ្តតាមវិស័យ និងកម្មវិធី ចំនួន៦ គឺ៖
1. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី
2. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ
3. ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី
4. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី
5. ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
6. ស្រ្តី និងការប្រែប្រួលអាកាសធាតុ
* យុទ្ធសាស្រ្តគាំទ្រ៖ ការពង្រឹងប្រសិទ្ធភាព និងអភិវឌ្ឍន៍សមិទ្ធកម្មស្ថាប័ន។