អនុស្សារណៈយោគយល់(MOU) រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រុមហ៊ុន អ៊ីសាប៊ែលម៉ាត

November 4, 2020·Activities, Events, Newsletters·0 min·

អនុស្សារណៈយោគយល់(MOU) រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រុមហ៊ុន អ៊ីសាប៊ែលម៉ាត
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រុមហ៊ុន អ៊ីសាប៊ែលម៉ាត គឺការផ្តល់ការបញ្ចុះតម្លៃ១០% ទៅលើផលិតផល និងសេវាកម្ម សម្រាប់គ្រប់សមាជិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា។
កម្មវិធីនេះបានប្រព្រឹត្តិឡើងកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសមាគមសហគ្រិនស្រ្តី្កកម្ពុជារួមមាន កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធាន(ខាងក្រៅ) លោកស្រី យូ បូរី អនុប្រធាន(ខាងក្នុង) លោកស្រី ខាន់ រីណា អនុប្រធានគណៈកម្មការ សមាជិកភាព និងសមាជិកចាស់ សមាជិកថ្មីប្រមាណជា២០នាក់។
សូមបញ្ជាក់ថាក្រុមហ៊ុន អ៊ីសាប៊ែលម៉ាតមានផ្គត់ផ្គង់សម្ភារផ្ទះបាយនិងសម្ភារប្រើប្រាស់ក្នុងផ្ទះ។ ហើយក្រៅពីការចុះអនុស្សារណៈយោគយល់គ្នានេះក៏ជាការបង្ហាញពីការស្វែងយល់ និងគាំទ្រអាជីវកម្មរបស់សមាជិក និងការកសាងបណ្តាញទំនាក់ទំនងបង្កើតឱកាសរៀនសូត្រអំពីអាជីវកម្មបណ្តុះសាមគ្គីភាព និងក្តីស្រឡាញ់រវាងសមាជិក និងសមាជិកផងដែរ។

Make an Impact and Grow Your Business – Become a CWEA Member Today!

Related articles