ទិវាសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ "ការចូលទៅកាន់ផ្នែកហិរញ្ញវត្ថុរបស់សហគ្រាស ខ្នាតមីក្រូ តូច និង មធ្យម ក្នុងយុគសម័យឌីជីថល"

ទិវាសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ "ការចូលទៅកាន់ផ្នែកហិរញ្ញវត្ថុរបស់សហគ្រាស ខ្នាតមីក្រូ តូច និង មធ្យម ក្នុងយុគសម័យឌីជីថល"

សមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក.) បានរៀបចំទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២២  នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ច័ន្ទសូរីយ៍  រដ្ឋលេខាធិការក្រសួង កិច្ចការនារី។ 

ទិវានេះចាប់ផ្ដើមបេីក និងមានសុន្ទរកថាស្វាគមន៍ដោយ លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ជាទីគោរព។ លោក ជំទាវប្រធានបានលេីកឡេីងពីការខិតខំប្រឹងប្រែងរបស់សមាគមក្នុង ការជ្រោមជ្រែង និងលេីកតម្កេីងស្ត្រីក្នុងភាពជាអ្នកដឹកនាំ  និងសហគ្រិនភាពដោយប្រមូលរាល់បញ្ហាចម្បងយកមកពិភាក្សាដេីម្បីស្វែងរកដំណោះស្រាយ ។

ទិវាដ៏ធំអស្ចារ្យមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការ ចូលរួមពីបណ្ដាសហគ្រិនស្ត្រីទូទាំងប្រទេសកម្ពុជា និង តំណាងសមាគម សហគ្រិនស្ត្រីពីគ្រប់តំបន់ ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះក៏មានការប្រគល់ពានរង្វាន់ជូនសហគ្រិនស្ត្រី ឆ្នើមប្រចាំឆ្នាំ ២០២២ ទាំង១០រូប ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ស.ស.ស.ក. កំពុងបន្តធ្វើការងារឆ្ពោះទៅមុខ  ដើម្បីផ្ដល់ឱកាសដល់ប្រព័ន្ធអេកូឡូស៊ី (ecosystem) របស់សេដ្ឋកិច្ចស្ត្រីជាធុរជន និងធ្វើឲ្យរឹតតែល្អប្រសើរឡើងនូវលទ្ធភាពជោគជ័យរបស់អាជីវកម្មនានាក្នុងសហគមន៍ តាមរយៈការបង្កើតវេទិកានានាដើម្បីអភិវឌ្ឍសកម្មភាពក្នុងភាពជាសហគ្រិន។