

រាជធានីភ្នំពេញ, នៅថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារកាណាឌីយ៉ា និង សមាគមសហគ្រិនស្រ្តីកម្ពុជា លើគម្រោង៖
"កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត" ក្នុងកញ្ចប់ថវិការ២០លានដុល្លារ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង ០២រសៀលតទៅ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ផ្ទាល់ដី។
កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមដោយ លោកជំទាវទន្តបណ្ឌិត អេង លីគង់ ជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា, អ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ, លោក RAYMOND SIA SAY GUAN, CEO នៃធនាគារកាណាឌីយ៉ា ក.អ និងជាពិសេសយើងទទួលបានការផ្តល់កិត្តិយស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមជាមួយនឹងថ្នាក់ដឹកនាំនានាដែលអញ្ជើញមកពីខាងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាសមាជិកាទាំងអស់របស់សមាគមចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះផងដែរ។
សូមគូសបញ្ជាក់បន្ថែមថាស្រ្តីក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ជាងគេ និងភាពជាអ្នកដឹកនាំនៅក្នុងប្រទេសយើង។ យោងតាមរបាយការណ៍ បានបង្ហាញថា ៦៥% នៃមុខជំនួញទាំងអស់ត្រូវបានគ្រប់គ្រងដោយស្រ្តី។ យើងជឿជាក់ថា ស្រ្តីមានការប្រកួតប្រជែងខ្លាំងក្នុងការប្រកបមុខរបរជាងបុរស អាស្រ័យដោយកត្តាខ្វះខាតជាច្រើន រួមជាមួយឧបសគ្គ និងពេលវេលា ហើយក៏ព្រោះតែកត្តាដ៏ពិសេសរបស់ស្រ្តីនេះហើយ ដែលស្រ្តីគួរត្រូវបានផ្តល់ឱកាសអទិភាពបន្ថែម និងសិទ្ធិក្នុងការប្រព្រឹត្តិទៅក្នុងការវិនិយោគដើមទុន និងការភ្ជាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យពួកគេរីកចម្រើន និងពង្រីកអាជីវកម្មឲ្យកាន់តែធំ ហើយក៏អាចជួយពួកគេបានចូលរួមចំណែកក្នុងទ្រង់ទ្រាយធំផងដែរ។ សហគ្រិនស្រ្តី ពិតជាត្រូវការការជួយគាំទ្រដើម្បីឆ្ពោះទៅរកភាពជោគជ័យ តាមរយៈការពង្រីកអាជីវកម្ម និង ការប្រែក្លាយអាជីវកម្មរបស់ពួកគេឲ្យមានភាពសំបូរបែបផ្សេងៗគ្នា។ យើងត្រូវមានភាពរហ័សរហួនក្នុងការទទួលយកអារម្មណ៍ថ្មីនៃនិន្នាការអាជីវកម្ម ហើយក៏ត្រូវយល់ដឹងផងដែរ, ដូច្នេះពួកគេអាចចាប់បានមុនពេលជំនួញរបស់ពួកគេបានធ្លាក់ចុះ។ ការធ្វើវិវឌ្ឍន៍អាជីវកម្មឡើងវិញ ការបំពេញជំនាញឡើងវិញ និង ការបង្កើតឡើងវិញ អាចនឹងត្រូវការដើមទុនច្រើន ដូច្នេះសហគ្រិនអាចផ្លាស់ប្តូរទៅកាន់ជំហ៊ានបន្ទាប់ នៅក្នុងស្ថានភាពជំនួញរបស់ពួកគេ។
ជាមួយគ្នានេះ, ធនាគារកាណាឌីយ៉ា ក.អ បានផ្តល់កញ្ចប់កម្ចីប្រមាណ ២០លានដុល្លារ ទៅលើគម្រោង "កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត" (USD 20 MILLION SME SMART LADIES LOAN PACKAGE) ដែលជាការបោះជំហ៊ានឈានទៅមុខយ៉ាងល្អក្នុងការពិចារណា ផ្តល់ឲ្យនូវអត្រាការប្រាក់ទាប សម្រាប់កម្ចីមុខជំនួញ របស់សហគ្រិនស្រ្តី រួមជាមួយនិងការផ្តល់ឲ្យនូវកញ្ចប់បន្ថែមលើសនឹងទៀតដូចជា អត្រាការប្រាក់ទាបបំផុត ៧.៨% ក្នុង១ឆ្នាំ, ការប្រើកាតក្រឌីតក្នុងកំរិត ៥ពាន់ដុល្លារ
សម្រាប់ការធានារក្នុងក្រុមហ៊ុន និងសម្រាប់បុគ្គលិកគឺកម្រិត ២ដងនៃប្រាក់ខែរបស់ពួកគេ, ការប្រើប្រាស់វីសាកាត រហូតដល់
រយៈពេល៣៦ខែ, ការផ្តល់ឲ្យមិនគិតថ្លៃនូវសៀវភៅធនាគារប្រចាំខែ, ការផ្ទេរប្រាក់ក្នុងតំបន់ដោយមិនគិតថ្លៃប្រចាំខែ, ការគិតកម្រៃសេវាផ្ញើរប្រាក់ទៅក្រៅប្រទេសទាប (០.០៥% ក្នុង១ប្រតិបត្តិការ), ការមិនគិតថ្លៃសេវាលើការបើកប្រាក់បៀវត្សន៍បុគ្គលិក និងផ្សេងៗទៀត។ កញ្ចប់ដ៏ប្រពៃនេះ ស្ទើរតែនឹងគ្របដណ្តប់ទាំងស្រុង និង អនុញ្ញាតិឲ្យសហគ្រិនស្រ្តីយើង ប្រកបមុខជំនួញក្នុងកម្រិតថ្លៃទាប ហើយនេះក៏ជាកញ្ចប់ដ៏ពិសេសតែមួយគត់សម្រាប់ផ្តល់ជូនសហគ្រិនស្រ្តីកម្ពុជាផងដែរ។ ធនធាន ទាំងមនុស្ស និង ហិរញ្ញវត្ថុ ទាំងពីរមុខនេះត្រូវបានចាត់ទុកជាជោគជ័យដ៏សំខាន់ក្នុងគ្រប់មុខជំនួញ។ ទោះបីជាកម្ចីនេះត្រូវបានផ្តល់ឲ្យក៏ដោយ ដើម្បីធ្វើវាឲ្យបានសម្រេចជោគជ័យបន្ថែម យើងត្រូវមានភាពទទួលខុសត្រូវ និងមានយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការគ្រប់គ្រងវា។ យើងសូមកោតសសើរជូនចំពោះធនាគារកាណាឌីយ៉ា ក.អ ដែលបានផ្តោតការយកចិត្តទុកដាក់ក្នុងការជួយគាំទ្រអនក្ខរៈកម្មផ្នែកហិរញ្ញវត្ថុនេះ ដែលអាចយល់បានយ៉ាងងាយស្រួល ដូច្នេះសហគ្រិនស្រ្តីកម្ពុជាទាំងអស់ ដែលអាចនឹងមានសមត្ថភាពក្នុងការទទួលយកការផ្តល់ឲ្យក្នុងកម្មវិធីនេះអាចនឹងធ្វើការគ្រប់គ្រងជំនួញរបស់ពួកគេឲ្យបានកាន់តែប្រសើរជាងនេះ ហើយជាមួយគ្នានេះដែរក៏អាចកាត់បន្ថយចំណាយផ្ទាល់ខ្លួនផងដែរ។
គោលបំណងនៃគម្រោងនេះអាចជួយពង្រឹងដល់បងប្អូនសហគ្រិនស្ត្រីកម្ពុជា ហើយក្នុងនេះដែរយើងសង្ឃឹមនិងជឿជាក់ថាគម្រោងនេះអាចនិងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ផ្នែក សហគ្រាសធុនតូច និងមធ្យម (SME) ជាពិសេសទៅលើស្ត្រីដែលជាម្ចាស់អាជីវកម្ម ទាំងផ្នែកតម្រូវការហិរញ្ញវត្ថុ និង ជំនួយនានាក្នុងកាបណ្ដុះបណ្ដាលផ្សេងៗផងដែរ។