នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាល សមាគមសហគ្រិនស្រ្តីកម្ពុជាថ្នាក់ជាតិ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាអាណត្តិទី៥ បានដឹកនាំប្រជុំ រួមទាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លេខាធិការដ្ឋានសមាគមបានជួបប្រជុំ ជាមួយលោកជំទាវឧកញ៉ា កែវ មុំ អតីតប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាអាណត្តិទី៤ ដើម្បីពិភាក្សា និងផ្ទេរការងារ ផែនការយុទ្ធសាស្រ្តសំខាន់ៗ និងការងារបន្ទាន់មួយចំនួនទៀតដែលនៅសល់ពីអាណត្តិមុន ដើម្បីទទួលការណែនាំអនុវត្តន៍បន្តនៅអាណត្តិទី៥។