លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគម បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល ស.ស.ស.ក ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

 

ភ្នំពេញ៖ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១

សមាគមសហគ្រិនស្រ្តីកម្ពុជា ដឹកនាំដោយ លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគម បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល របស់សមាគម ចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគម គោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាទីស្តីការក្រសួង។