សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោតជ្រេីសតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ រួមនឹងខួបអនុស្សាវរីយ៍លើកទី១២នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា

សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោតជ្រេីសតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ រួមនឹងខួបអនុស្សាវរីយ៍លើកទី១២នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា

សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោត​ជ្រេីសតាំង​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី៥​ រួមនឹងខួបអនុស្សាវរីយ៍លើកទី១២នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា” ក្រោមអធិបតីភាព​ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកជំទាវកិត្តិបណ្ឌិត បានចូលរួមអបអរសាទរ និងសម្តែងការកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាន សមាជិករបស់សមាគមគ្រប់ជំនាន់ ដែលរួបរួមសាមគ្គី និងមានឆន្ទ:មោះមុត ក្នុងការពង្រឹងសមាគមឱ្យកាន់តែមានភាពរីកចម្រើន និងពង្រីកសាខាទៅតាមបណ្តាខេត្តជាច្រើន ដែលសរុបមាន៥សាខា ក្នុងរយ:ពេល ១២ឆ្នាំកន្លងមកនេះ។ វត្តមានរបស់ស្រ្តីកម្ពុជាកាន់តែត្រូវបានទទួលស្គាល់ និងមានភាពសកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល។ យើង​ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានជាអតិបរមា ក្នុងការអនុវត្តយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះបានបន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធ​ម៌​ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។

មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត បានអបអរសាទរ និងផ្ដល់ជាអនុសាសន៍ណែនាំដល់ក្រុមប្រឹក្សារបស់សមាគមសហគ្រិនស្រ្តីនាអាណត្តិថ្មីនេះក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងលើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងបំពេញបេសកកម្មរបស់សមាគមនាថ្ងៃខាងមុខ ព្រមទាំងពង្រឹងនិងភ្ជាប់បណ្តាញទំនាក់ទំនង ដែលនេះជាកម្លាំងដ៏សំខាន់មួយ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ដូចពាក្យស្លោកមួយ បានលើកឡើថា «បើអ្នកចង់ទៅលឿន ទៅតែឯង, បើអ្នកចង់ទៅបានឆ្ងាយ ទៅជាមួយគ្នា»។

ក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិទី៥ ទាំង១១រូប ដែលត្រូវសមាជិការបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនរួមមាន៖

១- អ្នកស្រី ចាន់ ភារី             ​  (ជាប្រធាន)

២- អ្នកស្រី យូ បូរី​                  (អនុប្រធាន)

៣-​ កញ្ញា ស៊ុន ស៊ីហនិតនោវី  ​​​ (អនុប្រធាន)

៤- អ្នកស្រី ទី ប៊ុន                 ​ (សមាជិកក្រុមប្រឹក្សា)

៥- អ្នកស្រី យិន សំណាង ​      (សមាជិកក្រុមប្រឹក្សា)

៦- អ្នកស្រី លឹម ណាវី           (សមាជិកក្រុមប្រឹក្សា)

៧- អ្នកស្រី ចេន សុភាព         (សមាជិកក្រុមប្រឹក្សា)

៨- អ្នកស្រី គ្រី សុខហ៊ាង       ​​ (សមាជិកក្រុមប្រឹក្សា)

៩- អ្នកស្រី ឌុច លីនដា         ​  (សមាជិកក្រុមប្រឹក្សា)

១០- អ្នកស្រី តិច ស៊ីមហ៊ាង      (សមាជិកក្រុមប្រឹក្សា)

១១- អ្នកស្រី សូ សេរីវឌ្ឍនា     (សមាជិកក្រុមប្រឹក្សា)