ចង់ជួបអ្នករកស៊ីពូកែៗ កម្មវិវីធី១ជួយអោយស្រី្តសហគ្រិនទាំងអស់ អាចជួបរៀនសូត្រ និងចែរំលែកចំណេះដឹងពីគ្នាបាន

ចង់ជួបអ្នករកស៊ីពូកែៗ កម្មវិវីធី១ជួយអោយស្រី្តសហគ្រិនទាំងអស់ អាចជួបរៀនសូត្រ និងចែរំលែកចំណេះដឹងពីគ្នាបាន

April 01,2022

សមាគម សហគ្រិនស្រ្តីកម្ពុជា (CWEA )ត្រូវបានបង្កើតឡើងដោយមានការ ចូលរួមពីក្រសួងកិច្ចការនារី លោកស្រី លីលី សម្បត្តិ និងឯឧ សុក ស៊ីផាន់ណា តាំងពីឆ្នាំ ២០១០ ហើយត្រូវបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ ២០១២ ដូច្នេះសមាគមនេះ មានដំណើរការអស់រយៈពេលយូរឆ្នាំណាស់មកហើយ។ ហើយក៏ ទទួលបានសម្មិទ្ធិផលជាច្រើន ពីមួយអាណត្តិទៅមួយអាណត្តិផងដែរ សមាគមមួយនេះគឺជួយអោយ ស្រីដែលជាសហគ្រិនទាំងអស់នៅក្នុងប្រទេសកម្ពជា អាចជួបគ្នាចែករំលែក និងផ្តល់មេរៀនល្អៗនៅក្នុងការរកស៊ីអោយគ្នាទៅវិញទៅមក ។

តួយ៉ាងនៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ ២០២២ និងខួបអនុស្សាវរីយ៍ឆ្នាំទី ១០ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដោយមានការចូលរួម ពីជំទាវឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកជំទាវ ឯកឧត្តម លោកឧកញ៉ា ទីប្រឹក្សាកិត្តិយស សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សហគ្រិនស្ត្រី នៃសមាគមសហគ្រិន ស្រ្តីកម្ពុជា ព្រមទាំង លោកជំទាវ និងឯកឧត្តម ដែលអញ្ជើញពីក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងនោះលោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងយ៉ាងដូច្នេះថា ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការទទួលបានសម្មិទ្ធិផល និងភាពជោគជ័យ ក៏នៅមានបញ្ហា ប្រឈមជាច្រើនដែលសមាគមមួយនេះជួបប្រទះជាពិសេសនៅក្នុងអន្តរកាលនៃជំងឺរាតត្បាត COVID-19 តាំងពីចុងឆ្នាំ២០១៩ ។ តែយ៉ាងណាមិញ យើងឃើញថាសហគ្រិនស្រ្តីជាច្រើនក៏កំពុងតស៊ូធ្វើការផ្លាស់ប្តូរការធ្វើអាជីវកម្មដូច ធម្មតាអោយមានលក្ខណៈច្នៃប្រឌិតនិងនវានុវត្តន៍ស្របតាមសេដ្ឋកិច្ចឌីជីថលដើម្បីយើងអាចប្រែក្លាយវិបត្តិអោយក្លាយជាឱកាសពិតប្រាកដជាពិសេសស្របតាមគោលនយោបាយ និងកម្មវិធីរបស់ រាជរដ្ឋា ភិបាលផងដែរ។

លោកជំទាវបានបន្តទៀតថា ក្រសួង កិច្ចការនារីនៅតែបន្តជំរុញ និងគាំទ្រសមាគម CWEA អោយកាន់ តែប្រសើរ។ ក្រៅពីនេះក្រសួងកិច្ចការនារីក៏បានផ្តួចផ្តើមអោយ មានបណ្តាញ សហគ្រិនស្រ្តីដែលហៅ កាត់ជាភាសាអង់គ្លេស CAM-WEN ដែលបណ្តាញនេះប្រមូលផ្តុំដោយ សមាគម សហគ្រិនជាស្រ្តី ដើម្បីពង្រឹងសំលេង ការយកចិត្តទុកដាក់ ការគាំទ្រ និងការទទួល ស្គាល់សហគ្រិនស្រ្តីកម្ពុជា នៅក្នុងឆាកជាតិ និងអន្តរជាតិផងដែរ។

ជាពិសេស ក្រសួងកិច្ចការនារីក៏កំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តនិងវិធីសាស្រ្តជាច្រើន ក្នុងការយកចិត្ត ទុកដាក់ និងគាំទ្រស្រ្តីសហគ្រិនប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ស្របតាម គន្លងប្រក្រតីភាពថ្មី និងស្របតាមសេដ្ឋកិច្ចឌីជីថល។

លោកជំទាវបានបន្ថែមថា ឆ្លងតាមរបាយការណ៍ សមិទ្ធផលរបស់សមាគមសហគ្រិនស្រ្តី គឺបាន សម្រេចការងារ ជាច្រើនដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនត្រឹមតែការកើនឡើងនូវសមាជិកភាព ឬការបង្កើនការចូលរួម និងកំណើនសមាជិកសកម្មប៉ុណ្ណោះទេ តែថែមទាំងកើនឡើងនូវ ឥទ្ធិពល កាន់តែ ខ្លាំង នៅក្នុងការប្តេជ្ញាចិត្តក្នុងការតស៊ូមតិការកសាងភាពជាដៃគូរវាង វិស័យសាធារណៈ និងវិស័យឯក ជនព្រមទាំងការសន្ទនាថ្នាក់គោលនយោបាយផងដែរ ។

ប្រភព៖ Business Women (business-cambodia.com)