លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា ត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសអមដំណើរជាមួយសមាជិកក្រុមប្រឹក្សាភិបាល ក្នុងកម្មវិធីស្តីពីការតម្រង់ទិសថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតជំនាន់ទី២០

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះនៅនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមានរៀបចំសិក្ខាសាលាមួយស្តីពី៖ ការតម្រង់ទិសថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតជំនាន់ទី២០ ក្រោមប្រធានបទ៖​​  រៀបចំជីវិតអ្នកដោយដៃអ្នកផ្ទាល់ ក្រោមអធិបតីភាព សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហារ សម្តេចព្រះសង្ឃនាយករង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ងួន ស្តេចភក្តី សាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្រី្តកម្ពុជា(CWEA) ត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដោយអមដំណើរជាមួយសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី៖ ការតម្រង់ទិសថ្នាក់ឧត្តមសិក្សា សម្រាប់និសិ្សតជំនាន់ទី២០ នេះផងដែរ។

សូមបញ្ជាក់ថាការតម្រង់ទិសថ្នាក់ឧត្តមសិក្សានេះផ្តោតការពិភាក្សាសំខាន់ទៅលើ៖

១. ការតម្រង់ទិសការសិក្សា

២. ការតម្រង់ទិសការងារ

៣. ការតម្រង់ទិសសហគ្រិនភាព និងម្ចាស់អាជីវកម្ម និង

៤. ការតម្រង់ទិសបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ