លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា​ (CWEA) និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ និងសមាជិកសកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សានៅក្រសួងកិច្ចការនារីក្នុងការចូលរួមរអនុវត្តន៏ផែនការនារីរតនៈទី៦

នៅទីស្តីការក្រសួងកិច្ចការនារី៖ កាលពីព្រឺកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកស្រី ធឿន សមនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី និងលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA)និង លោកស្រី ឌុច លីនដា អគ្គលេខាធិការ និងសមាជិកសកម្មរបស់សមាគមសហគ្រិនស្ត្រីកម្ពុជាអណត្តទី៥បានដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្តោតសំខាន់លើកិច្ចសហការរវាងCWEAនិងក្រសួងកិច្ចការនារីក្នុងការចូលរួមរអនុវត្តន៏ផែនការនារីរតនៈទី៦”យុទ្ធសាស្ត្រ ទី១ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី” និងការស្វែងរកឳកាសបង្កើតទីផ្សារក្នុងស្រុកដល់អាជីវកម្មរបស់សមាជិកាសហគ្រិនស្ត្រីដែលជាផ្នែកមួយក្នុងការជួយជំរុញដល់សេដ្ឋកិច្ចជាតិ។

សមាជិកាCWEAជាទីគោរពនិងជាទីស្រលាញ់សូមតាមដាននូវព្រឹត្តិការណ៏ថ្មីៗនិងជួយចុចLike/share/follow ពត៌មានល្អៗដើម្បីជាការចូលរួមចំណែកគាំទ្រCWEAនិងជួយផ្សព្វផ្សាយដល់សមាជិកាផ្សេងៗអោយគាត់អាចទទួលបាននូវពត៌មានទាន់ហេតុការណ៏ក្នុងការជួយអភិវឌ្ឍនូវអាជីវកម្មរបស់ពួកគាត់អោយមានភាពរីកចំរើន។