លោកស្រី យូ បូរី អនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ នៃសមាគមសហគ្រិនស្រ្តីកម្ពុជាតំណាង លោកជំទាវប្រធានសមាគម បានទទួលស្វាគមន៍ អ្នកតំណាងមកពី ធនាគារ Women’s World Banks

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សមាគមសហគ្រិនស្រ្តីកម្ពុជាថ្នាក់ជាតិ លោកស្រី យូ បូរី អនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងលោកស្រី ឌុច លីនដា អគ្គលេខាធិការ នៃសមាគមសហគ្រិនស្រ្តីកម្ពុជាតំណាង លោកជំទាវប្រធានសមាគម បានទទួលស្វាគមន៍ អ្នកតំណាងមកពី ធនាគារ Women’s World Banks ដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ។

កិច្ចពិភាក្សានេះផ្តោតទៅលើការរិះរកនិតិវិធីសមស្របមួយ ដើម្បីសម្រួលដល់សហគ្រិនស្រ្តីក្នុងការទទួលបានហិរញ្ញប្បទាន និងសំរបសំរួលលក្ខន្តិកក្នុងការផ្តល់ទុនពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា។