លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើកការរៀបចំពង្រឹងលើប្រសិទ្ធភាពការងារលេខាធិការដ្ឋាន និងផែនការយុទ្ធសាស្រ្តសំខាន់

កាលពីសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សមាគមសហគ្រិនស្រ្តីកម្ពុជាថ្នាក់ជាតិ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋាន បានរៀបចំបើកកិច្ចប្រជុំដើម្បីពិភាក្សាលើកការរៀបចំពង្រឹងលើប្រសិទ្ធភាពការងារលេខាធិការដ្ឋាន និងផែនការយុទ្ធសាស្រ្តសំខាន់ និងបន្ទាន់មួយចំនួនដែលត្រូវដោះស្រាយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា រាជធានីភ្នំពេញ។