សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បានប្រារព្ធពិធីសូត្រមន្តលើករាសីក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរោង ឆស័ក ពស ២៥៦៧

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បានប្រារព្ធពិធីសូត្រមន្តលើករាសីក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ក្រោមវត្តមាន លោកជំទាវ​ ចាន់​ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា អាណត្តិទី៥ លោកជំទាវអេង លីគង់ប្រធានអាណត្តិទី៣ លោកជំទាវ កែវ មុំ ប្រធានអាណត្តិទី៤​ កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តចន្ទ័វន្ត័ឫតាំងរនាម។

ពិធីនេះមានការចូលរួមពីក្រុមប្រឹក្សាភិបាលចាស់ ថ្មី និងសមាជិការបស់សមាគមសហគ្រិនស្ត្រីកម្ពុជា យ៉ាងច្រើនកុះករ និងបានប្រគេនចង្ហាន់ ក៏ដូចជាទេយទានប្រគេនព្រះសង្ឃផងដែរ។

ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់លោកជំទាវ​ប្រធាន ក្រុមប្រឹក្សាភិបាល ទាំងបីរូប និងសមាជិកាទាំងអស់ ដែលបាននាំយកទេយ្យវត្ថុ និងទេយ្យទានមកប្រគេនដល់ព្រះសង្ឃ ដែលបានឆ្លុះបញ្ចាំង អំពីស្មារតីរួបរួមសាមគ្គូីភាព និងការលើកតំកើងវិស័យព្រះពុទ្ធសាសនា ក្រោមបាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

កម្មពិធីនេះមានសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជយ័មង្គល វិបុលសុខគ្រប់ប្រការ ជូនដល់មហាគ្រួសារសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងឳកាសក្រុមប្រឹក្សាភិបាលអណត្តិថ្មីចូលបំពេញការងារ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពស ២៥៦៧។