ការចុះធ្វើទស្សនៈកិច្ចសិក្សាទៅកាន់ក្រុមហ៊ុន៖ MIRA CLINIC - គ្លីនិក មៀរ៉ា សមាជិកសហគមសហគ្រិនស្រ្តីកម្ពុជា

កាលពីថ្ងៃទី២៩ ខែសីហា ២០២៣, សមាគមសហគ្រិនស្រ្តីកម្ពុជាបានរៀបចំកម្មវិធី ចុះទស្សនៈកិច្ចសិក្សាទៅកាន់ក្រុមហ៊ុន៖ MIRA CLINIC - គ្លីនិក មៀរ៉ា  ក្នុងគោលបំណង ដើម្បីសិក្សាអំពី សេវាកម្ម និងផលិតផល   និងការចែករំលែកបទពិសោធន៍របស់រៀមច្បងអំពីបញ្ហាប្រឈម និងឱកាសអំពីអាជីវកម្ម និងកសាងបណ្តាញទំនាក់ទំនងរវាងសមាជិក សមាជិការបស់សមាគមឱ្យមានភាពស្និតស្នាលបន្ថែមទៀត។ 

តាងនាមអោយថ្នាក់ដឹកនាំសមាគមសហគ្រិនស្ត្រីកម្ពុជា សូមគោរពថ្លែងអំណរគុណដល់ក្រុមហ៊ុន៖ MIRA CLINIC - គ្លីនិក មៀរ៉ា ដែលបានអនុញ្ញាតិ និងទទួលស្វាគមន៍សមាជិក សមាជិកា សមាគមយើងយ៉ាងកក់ក្តៅបំផុត។

សូមបញ្ជាក់ថា៖  សមាគមសហគ្រិនស្រ្តីកម្ពុជានឹងបន្តចុះធ្វើទស្សនកិច្ចសមាជិការបស់សមាគមបន្តទៀតតាមពេលវេលា និងទីកន្លែងដែលបានរៀបចំទុករបស់គណៈកម្មការសមាជិកភាព។

សូមអរគុណ!

រូបភាពចុះទស្សនៈកិច្ច