
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០២ លោកជំទាវ ឧកញ៉ា មហាឧបាសិកា សាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានដឹកនាំក្រុមប្រឹក្សាភិបាលនៃសមាគម បានចូលសម្តែងការគួរសម លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឳកាសនោះដែរ លោកជំទាវ ឧកញ៉ា ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាក៍បានចាប់ផ្តើម និងបានថ្លែងអំណរ អរគុណហយ៉ាងជ្រោលជ្រាវដល់ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារីដែលបានអនុញ្ញាតិអោយសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគសហគ្រិនស្រ្តីកម្ពុជា បានចូលសម្តែងការគួរសមនៅថ្ងៃនេះ។
លោកជំទាវ ឧកញ៉ា ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងសមាជិក្រុមប្រឹក្សាភិបាលនៃសមាគម បានឡើងជម្រាបជូន លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារីអំពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែលសមាគមសម្រេចបាន និងបានលើកយកបញ្ហាប្រឈមដែលសមាគមបានរកឃើញ និងកំពុងជួបប្រទះមានដូចជា ការពង្រីកចូលទៅកាន់ទីផ្សារផលិតផល, ការទទួលបានសេវាផ្នែកឥណទាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលសមាគមបានចងក្រងនៅក្នុងជាសៀវភៅវសផងដែរ។