Meeting MOWA 08-09-17

សេចក្តីប្រកាសពត៌មាន

ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៧

រៀបចំដោយ៖ ឧកញ៉ា ស្រ៊ាត មុំសុភា / ប្រធានគណៈកម្មការរៀបចំកម្មវិធី និងព្រឹត្តិការណ៍

និងជា​ អគ្គលេខាធិកា សមាគមសហគ្រិនស្រ្តីកម្ពុជា

សមាគមសហគ្រិនស្រ្តីកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ៖ នៅក្នុងឱកាសនៃកម្មវិធីប្រារព្ធខួបទី៥០ នៃអាស៊ាន, គណៈប្រតិភូកម្ពុជាចំនួន២០រូប និងចូលរួម វេទិកាប្រជុំនៃស្រ្តីពាណិជ្ជករ អាស៊ាន ចាប់ពីថ្ងៃទី ២៨ ខែសីហា រហូតដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៧ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

           គោលបំណងសំខាន់នៃការចូលរួមកម្មវិធីនេះគឺផ្តោតទៅលើ៖

១. ផ្តល់ការគាំទ្រ និងរក្សាស្ថិរភាព នៃកំនែទម្រង់ភាពដឹកនាំស្រ្តី និង បច្ចេកទេសក្នុងការដឹកនាំសហគ្រាស និង ឧស្សាហកម្ម។

២. ការបង្កើត និង អនុវត្តសម្រេចការសិក្សាដែលទូលំទូលាយរបស់ស្រ្តីជាមួយបច្ចេកវិទ្យា និងការកំណត់បញ្ហាគន្លឹះនានា ដែលជា ឬសគល់នៃបញ្ហានាំឲ្យចុះខ្សោយ។

៣. បង្កើតបណ្តាញស្រ្តីនៅក្នុងបច្ចេកវិទ្យា និងអ្នកដែលបានវិនិយោគនៅក្នុងសហគ្រាសបច្ចេកវិទ្យាទាំងនេះ។

          គណៈប្រតិភូកម្ពុជាទាំង២០រូប និងចូលរួមធ្វើជាសក្ខីភាពនៃការទទួលស្គាល់ជាផ្លូវការរបស់បណ្តាញសហគ្រិនស្រ្តីអាស៊ាន ហៅកាត់ថា (AWEN) ដែលនិងត្រូវចូលរួមជាផ្លូវការក្នុងកម្មវិធី កិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការចម្រុះពាណិជ្ជកម្ម (JBC) របស់ ASEAN-BAC ដែលជាតំរាយផ្លូវដឹកនាំផ្នែកទាំងពីរនេះឲ្យធ្វើការ កាន់តែជិតស្និទ្ធបន្ថែមទៀត រវាងផ្នែកសេដ្ឋកិច្ច និង ចំនុចគោល នៃវប្បធម៌សង្គម ក្នុងការពង្រឹងភាពជាសហគ្រិនស្រ្តីនៅក្នុងតំបន់អាស៊ាន។

          ជា​ងនេះទៅទៀត សហគ្រិនស្រ្តីឆ្នើមចំនួន១០រូប នៅក្នុងបណ្តាប្រទេសអាស៊ាននីមួយៗ និងត្រូវបានវាយតម្លៃទទួល ស្គាល់សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោ ក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនដែលទទួលបានជោគជ័យ និងបានជះឥទ្ធិពលទាំង ក្នុងសង្គម និងសហគមហើយក៏បានចូលរួមគាំទ្រការពង្រឹងសិទ្ធិអំណាចស្រ្តី សម្រាប់ភាពស្មើរគ្នា និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

          សមាគមសហគ្រិនស្រ្តីកម្ពុជា មានមោទនភាពក្នុងការជម្រាបជូន សមាសភាពសហគ្រិនស្រ្តីឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ដែលជាអ្នកនិងត្រូវទទួលបានពានរង្វាន់ នៅរាត្រីថ្ងៃទី៣១ ខែសីហានេះ នៅទីក្រុងម៉ានីឡា។

          ១. ហាងនំប៉័ងបាយ័ន                              លោកស្រី ចាង សុខគីម

          ២. ក្រុមហ៊ុន CSL Group                       លោកស្រី ឆាយ ស៊ីវលីន

          ៣. ក្រុមហ៊ុន Daily Transport                លោកស្រី សុទ្ធ ចន្ថា

          ៤. ក្រុមហ៊ុន ECO Great Mekong Solutions Co.,Ltd    លោកស្រី ជា សុខលាង

          ៥. ក្រុមហ៊ុន H&L Group Co.,Ltd           លោកស្រី តាំង ហ្គេចលាង

          ៦. ក្រុមហ៊ុន LSV Industry Co.,Ltd        លោកស្រី នុត សម្ផស្ស

          ៧. មន្ទីរព្យាបាលមាត់ធ្មេញ ម៉ាស្ទ័រឃែរ      លោកស្រី ទន្តបណ្ឌិត អេង លីគង់

          ៨. សមាគម NKA                                  លោកស្រី អ៊ឹង សុវណ្ណលី

          ៩. ក្រុមហ៊ុន Ocean Technology Co.,Ltd លោកស្រី គង់ សូរីតា

         ១០. មន្ទីរព្យាបាលធ្មេញ ស្មាល (Smile)    លោកស្រី ឡាយ កន្និកា

            ជាមួយគ្នានេះ សមាគមសហគ្រិ​នស្រ្តីកម្ពុជាសូមចូលរួមអបអរសាទរដល់ជ័យលាភីទាំង១០រូបសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំពាណិជ្ជកម្មជាមួយនិងបេសកកម្មសង្គមដ៏រឹងម៉ាំ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង ការពង្រឹងអំណាចស្រ្តី